ថ្លៃសិក្សា និងការចំនាយផ្សេងៗការអប់រំគឺជាការវិនិយោគមួយ ហើយការវិនិយោគនោះក៏ ទាមទារអោយមានការចំនាយផងដែរ។ ថ្លៃសិក្សា ការស្នាក់នៅ និងការចំនាយផ្សេងទៀតនឹងត្រូវបានរក្សាអោយត្រៀមតាមដែលអាចធ្វើទៅបានដោយមិនអោយបាត់បង់នូវគុណភាពសិក្សា។
សិស្សទាំងអស់ត្រូវបញ្ជូនមកកាន់សាលាតាមរយៈ ពួកជំនុំដើម ហើយការសិក្សារបស់ពួកគេ នឹងជាអត្ថប្រយោជន៍សម្រាប់ពួកជំនុំដើមនោះដែរ ដូច្នេះហើយ សិស្សគួរតែទទួលបានការជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ ពីពួកជំនុំរបស់ពួកគេ។ ឪពុកម្ដាយ និងសមាជិកគ្រួសារ គួរចូលរួមជួយសម្រាប់ការចំនាយផងដែរ។ កម្មវិធីផ្ដល់ការងារអំឡុពេលសិក្សានឹងផ្ដល់ជូនសម្រាប់តែសិស្សដែលពិតជាត្រូវការតែប៉ុណ្ណោះ។ |
|
ថ្លៃសិក្សា:
ថ្លៃសាលាត្រូវបង់មុនពេលចាប់ផ្ដើមថ្នាក់សិក្សា។ ថ្លៃសាលា គឺ ១០០ដុល្លា ក្នុងមួយឆមាសដោយមិនគិតទៅលើកម្រិតសិក្សា។ ថ្លៃសិក្សាសម្រាប់សិស្សក្រៅម៉ោង គឺ៥ដុល្លា សម្រាប់ ១ក្រេឌីត។ ថ្លៃសម្រាប់ការស្នាក់នៅសយនដ្ឋាននិស្សត:
ការស្នាក់នៅគឺផ្ដល់ជូនសម្រាប់សិស្សដែលមិនបានស្នាក់នៅ ជួយនឹងក្រុមគ្រួសារ ឬក៏ពួកជំនុំដែលស្ថិតនៅឆ្ងាយពីសាលា ។ សិស្សដែលមិនបានស្នាក់នៅជួយនឹងក្រុមគ្រួសារ នឹងតម្រូវអោយស្នាក់នៅក្នុងសយនដ្ឋាននិស្សិតរបស់សាលា ហើយមិនអនុញ្ញាតអោយស្នាក់នៅដោយខ្លួនឯង នៅក្នុងបន្ទប់ជួល ឬក៏ដោយការរៀបចំផ្សេងៗទៀតឡើយលើកលែងតែសិស្ស ដែលរៀបការរួច។ យើងធ្វើបែបនេះដោយសារតែយើងគិតទៅលើសុវត្ថិភាពសិស្សទាំងអស់។ សិស្សដែលស្នាក់នៅក្នុងសយនដ្ឋាននិស្សិតនឹងមានពេល បំពាក់បំប៉នច្រើនជាមួយនឹងសិស្សផ្សេងទៀត និងអ្នកគ្រប់គ្រងសយនដ្ឋានរបស់ពួកគេ។ តម្លៃស្នាក់នៅក្នុងសយនដ្ឋាន ២៥ដុល្លាក្នុងមួួួយឆមាស។ |
អាហារ:
សិស្សដែលស្នាក់នៅ ក្នុងសយនដ្ឋាននិស្សិត នឹងត្រូវផ្ដល់អោយ អាហារ៣ពេលក្នុងមួយថ្ងៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ក្នុងតំលៃ ២៥ដុល្លាក្នុង១ខែ អាហារខ្លះអាចនឹងត្រូវតំរូវលក្ខណៈជាបុគ្គល សិស្សដែលតមអាហារត្រូវជូនដំណឹងមុន១ថ្ងៃ ហើយតម្លៃអាហារពិសេសមួយពេលគឺ ១ដុល្លា។ សៀវភៅ:
សិស្សទាំងអស់នឹងត្រូវសិក្សាជាមួយ កម្មវិធីសិក្សាដែលគុណភាពខ្ពស់ ជាមួយនឹងសៀវភៅល្អៗ ហើយសៀវភៅរបស់ពួកគេនឹងត្រូវបានប្រើប្រាស់បានច្រើនឆ្នាំបន្ទា ប់ពីថ្នាក់សិក្សារបស់ពួកគេ សម្រាប់ព័ន្ធកិច្ច និងសម្រាប់ជីវិតខាងឯព្រលឹងវិញ្ញាណរបស់ពួកគេ។ សៀវភៅ នឹងត្រូវលក់ក្នុងតម្លៃសមរម្យ ។ សិស្សត្រូវទិញមុនពេលថ្នាក់ចាប់ផ្ដើមដែលមានតម្លៃប្រហែល ២០ដុល្លា ក្នុងមូយឆ្នាំ។ ឯកសណ្ឋាន:
យើងមិនត្រឹមតែបង្រៀនសិស្ស ដោយផ្ដោតលើទៅលើការសិក្សារបស់សិស្សតែប៉ុណ្ណោះទេ ប៉ុន្ដែយើងក៏បង្រៀនពួកគេពីរបៀបក្នុងការស្លៀកពាក់អោយបាន ត្រឹមត្រូវ និងសមរម្យផងដែរ។ យើងតម្រូវអោយសិស្សទាំងអស់ស្លៀកពាក់ឯកសណ្ឋានតែមួយ ។ តម្លៃឯកសណ្ឋានគឺប្រហែល ៣៥ដុល្លាក្នុងមួយឆ្នាំដែលមានពីរឈុត ហើយសិស្សត្រូវទិញនៅពេលចាប់ផ្ដើមថ្នាក់សិក្សាពីការិយាល័យចុះឈ្មោះ។ |
ជំនួយផ្នែកហិរញ្ញវត្ថុ
យើងដឹងថាអាណាព្យាបាល និងពួកជំនុំខ្លះមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទូទាត់ទៅលើការចំនាយទាំងស្រុងរបស់សិស្សនោះទេ។ ប្រសិនបើមានបញ្ហាលើការចំនាយ ហើយធ្វើអោយសិស្សនោះមិនមានថវិការគ្រប់គ្រាន់ សម្រាប់ថ្លៃសិក្សា។ ពួកគេអាចនឹង ធ្វើការស្នើសុំសម្រាប់កម្មវិធីផ្ដល់ការងារក្នុងអំឡុងពេលសិក្សា។
កម្មវិធីផ្ដល់ការងារក្នុងអំឡុងពេលសិក្សា ផ្ដល់អោយនូវការងារក្រៅម៉ោងសម្រាប់សិស្សនិស្សតដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ដើម្បីជួយពួកគេ អាចរកបានថវិការគ្រប់គ្រាន់សម្រាប់ទូរទាត់លើថ្លៃសិក្សារបស់គេ។ សិស្សនឹងត្រូវបានធ្វើការពិចារណារទៅតាមស្ថានភាពជាក់ស្ដែង ជាមួយនឹងថវិការដែលត្រូវផ្ដល់អោយ។ ការព្រមព្រៀង ក្នុងកម្មវិធីនេះមិនត្រូវបានការធានារ៉ាប់រងនោះទេ។ សិស្សទាំងអស់ចាំបាច់ត្រូវធ្វើការស្នើសុំជាថ្មី រៀងរាល់ឆមាសនិមួយៗ។ ទោះជាយ៉ាងណាក៏ដោយសិស្សត្រូវបានលើកទឹកចិត្តអោយពិនិត្យមើលប្រភពហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលបានមកពីការជួយជ្រុមជ្រេងពី
ក្រុមគ្រួសារ មិត្តភ័ក្ភ ពួកជំនុំ និងសហគមន៍របស់ពួកគេមុនពេលស្នើសុំជំនួយហិរញ្ញវត្ថុ ។
សូមពិនិត្យមើល ផ្នែកហិរញ្ញវត្ថុ សម្រាប់ការដាក់ពាក្យស្នើសុំ។ ពាក្យស្នើសុំនឹងត្រូវទទួលយកក្នុងចន្លោះបីសប្តាហ៏មុនពេលចាប់ផ្តើមឆ្នាំសិក្សានីមួយៗ ។