សាលាព្រះគម្ពីរព្រះគុណសូមអរគុណសម្រាប់ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ! នៅពេលដែលលោកអ្នកអានគេហទំព័រអំពីសាលាយើងខ្ញុំ នោះលោកអ្នកនឹងឃើញថាសាលាព្រះគម្ពីរព្រះគុណមានកម្មវិធីសិក្សាដែលមានលក្ខណៈជាប្រព័ន្ធកម្រិតខ្ពស់ និងមានសាស្រ្ដាចារ្យ ដែលមានសមត្ថភាពសុទ្ធសឹងតែទទួលបានការហ្វឹកហ្វឺនយ៉ាង ត្រឹមត្រូវ ដែលសហការណ៍គ្នាក្នុងការហ្វឹកហ្វឺនដល់ពួកជំនុំក្នុងតំបន់។ សាលារបស់យើងមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា, ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទស្សនៈ វិស័យរបស់យើង: (១) សាលាព្រះគម្ពីរព្រះគុណ ជួយដល់ពួកជំនុំក្នុងតំបន់តាមរយៈការហ្វឹកហ្វឺនដល់អ្នកបំរើព្រះនិង អភិវឌ្ឍន៍អំណោយទានខាងវិញ្ញាណដែលមានស្រាប់ក្នុងពួកគេ (២) ធ្វើអោយការត្រាស់ហៅរបស់ពួកគេកាន់តែប្រាកដ់ឡើងតាមរយៈ ការរៀបចំពួកគេដើម្បីបំពេញតាមការត្រាស់ហៅរបស់ព្រះប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល (៣) ជួយពួកគេអោយរស់នៅដោយជំនឿនិងទុកចិត្តលើព្រះយ៉ាងត្រឹមត្រូវក្នុងការដែលគេបំរើទ្រង់។ |
|
វិចារណកថា:
សាលាព្រះគម្ពីរព្រះគុណប្រឹងប្រែងផ្ដល់អោយនូវអ្វីដែលសំខាន់ដើម្បីអោយអ្នកដែលបានបេ្ដជ្ញាក្នុងការបម្រើព្រះគ្រីស្ទ
អាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបម្រើព្រះ។ សាលាព្រះគម្ពីរព្រះគុណនឹងមិនព្យាយាមបង្កើតអ្នកបំរើព្រះនោះទេ ប៉ុន្ដែនឹងបំពាក់បំប៉នដល់អស់អ្នកដែលជាអ្នកបំរើដល់ព្រះគ្រីស្ទស្រាប់ ឬមានការត្រាស់ហៅអោយធ្វើជាអ្នកបំរើព្រះក្នុងពេលខាងមុខ ។ សាលានឹងមិនលើកទឹកចិត្តអោយនិសិត្សរបស់ខ្លួនរៀបចំខ្លួនដើម្បីស្វែងរកការងារជាមួយនឹងអង្គការឬក្រុមហ៊ុនជាក់លាក់ណាមួយនោះទេ លើកលែងតែជាការបំរើព្រះជាមួយនឹងពួកជំនុំក្នុងតំបន់តែប៉ុណ្ណោះ ។
សាលាព្រះគម្ពីរព្រះគុណនឹងព្យាយាមតម្រង់ទិសពួកជំនុំទៅរកគំរូរបស់ពួកជំនុំក្នុងសតវត្សទី១ ដែលថាពួកជំនុំក្នុងតំបន់គឺជារូបកាយនៃព្រះគ្រីស្ដ ហើយត្រូវបានបញ្ជាអោយផ្សាយដំណឹងល្អ បង្កើតសិស្ស បំពាក់បំប៉ន នឹងបញ្ជូនចេញដើម្បីស្អាងរូបកាយនៃព្រះគ្រីស្ទឡើង។ សាលាព្រះគម្ពីរព្រះគុណមានបំណងត្រឹមតែធ្វើជាអ្នកជំនួយសំរាប់ពួកជំនុំក្នុងតំបន់ក្នុងការបំពេញតាមការទទួលខុសត្រូវរបស់គេក្នុងការហ្វឹកហ្វឺនពួកជំនុំរបស់គេប៉ុណ្ណោះដូច្នេះវានឹងមិនមែនជាការទទួលខុសត្រូវទាំងស្រុងរបស់សាលាក្នុងការ បណ្តុះបណ្តាលនោះឡើយ។

សម្រាប់សិស្សថ្មី:
សាលាព្រះគម្ពីរព្រះគុណ បេ្ដជ្ញាក្នុងការជួយលោកអ្នកអោយអាចរកឃើញនូវការត្រាស់ហៅ របស់ព្រះសម្រាប់ជីវិតរបស់លោកអ្នក ។ តាមរយៈកម្មវិធីសិក្សាដែលមានលក្ខណៈជាប្រព័ន្ធនិងសាស្រ្ដាចារ្យ
ដែលមានសមត្ថភាព ហើយយើងជួយក្នុងការបង្វឹកបង្វឺនបន្ថែម អោយអ្នកអាចបំរើនៅក្នុងព័ន្ធកិច្ចរបស់លោកអ្នកបានយ៉ាងល្អ ។ នៅក្នុងសាលាព្រះគម្ពីរព្រះគុណអ្នកនឹងរស់នៅក្នុងបរិយាកាស់ ស្និតស្នាលរវាងសាស្រ្ដាចារ្យ និងនិសិត្សដែលបានប្តេជ្ញា ក្នុងការបំពេញនូវការសិក្សាបន្ថែមសម្រាប់ការអភិវឌ្ឍន៍ ខាងឯព្រលឹងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ ទំនាក់ទំនងមកកាន់សាលាសម្រាប់ពាក្យស្នើសុំចូលរៀន ។ សូមទាក់ទងមកកាន់ការិយាល័យចុះឈ្មោះដើម្បីទទួលបានពាក្យ សុំចូលរៀន រឺចុចប៊ូតុងខាងក្រោមដើម្បីទាញយកពាក្យសុំចូលរៀន។ សូមអានដំណើរក្នុងការដាក់ពាក្យនិងសេចក្តីណែនាំអំពីការ បំពេញពាក្យសុំចូលអោយបានច្បាស់មុន នឹងបំពេញពាក្យសុំចូលរៀន ។ |
តារាងកាលវិភាគ ២០២៣
|